លោក​ យូ ហេងប្រ​ធានស្នាក់ការ​គយច្រកទ្វារអ​ន្តរជាតិដូង​ប្រព្រឹត្តអំពើពុក​រលួយពេញ​បន្ទុកមិ​នញញើតអ​ង្គភាពប្រ​ឆាំងអំពើពុករ​លួយ

ប្រភពពី​អាជីវករ​និង​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគាត់​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ភូមិ​អូរ​ដា ឃុំ​បឹងរាំង ស្រុក​កំរៀង គឺ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​សមត្ថកិច្ច​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ុំ ចាន់​រតនា គាប​យកលុយ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ អាជីវករ​ខ្លះ​បាន​បញ្ជាក់ថា ពេល​ពួកគាត់​ដឹកទំនិញ​ពី​ទឹកដី​សៀម​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ចូលមក​ទឹកដី​ខ្មែរ គឺ​ត្រូវ​រត់ការ​ឯកសារ​បង់​លុយ​ឲ្យ​សមត្ថកិច្ច​សៀម​និង​សមត្ថកិច្ច​ខ្មែរ​នៅ​ច្រក​នេះ​តាម​ការកំណត់ ហើយ​នៅពេល​ដឹកទំនិញ​ចេញពី​ច្រកទ្វារ​អន្តរជាតិ​ដូង មកដល់​មុខ​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ដូង ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​នៅ​កន្លែង​នេះ​មួយលើកទៀត​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក អ៊ុំ ចាន់​រតនា ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ដូង ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​នាំ​ទំនិញ​ចូល​តាម​ច្រក​នេះ​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​លោក អ៊ុំ ចាន់​រតនា ប្រធាន​ស្នាក់ការ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ប្រេងសាំង​គេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ការដែល​លោក អ៊ុំ ចាន់​រតនា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។

បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុំ ចាន់​រតនា បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក អ៊ុំ ចាន់​រតនា ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​តូចតាច​កាន់តែខ្លាំង ព្រោះ​អាង​មាន​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ជា​បង្អែក​ដ៏​រឹងមាំ​។ អាជីវករ​ខ្លះ​បាន​ឲ្យ​ដឹងថា ពួកគាត់​មិន​ហ៊ាន​តវ៉ា​ជាមួយ​លោក អ៊ុំ ចាន់​រតនា នោះទេ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​មុខរបរ​ប្រចាំថ្ងៃ ហើយ​ពួកគាត់​បាន​ត្រឹម​បង្ហើប​រឿងរ៉ាវ​នេះ​ប្រាប់​អ្នកសារព័ត៌មាន ជួយ​ចុះផ្សាយ​ដើម្បី​បាន​ដឹងឮ​ដល់​លោក គុណ ញឹម ជា​មេ​គយ​ធំ​និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប៉ុណ្ណោះ​។ ក្រុមអាជីវករ​បានលើកឡើង​ទៀតថា លោក អ៊ុំ ចាន់​រតនា ប្រធាន​ស្នាក់ការ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​បើកដៃ​ឲ្យ​លោក ជ័យ ជនតា​រា ដែលជា​អនុប្រធាន​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​ងងើល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បឋម