ល្បែង​ស៊ីសងកើ​តឡើង​ពេញស្រុក​ត្បូងឃ្មុំធ្វើឲ្យ​ប៉ះពាល់ដ​ល់សន្តិសុខ​សង្គមតែ​បែ​រជា​ស​មត្ថកិច្ចមូល​ដ្ឋាន​មិន​ចុះ​​បង្រ្កាប

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋ​រស់នៅភូមិដាឃុំ ដាស្រុកមេមត់ខេត្តត្បូង ឃ្មុំបាន​ឲ្យដឹងថា​ទីតាំងសង្វៀនជល់មាន់ ដ៏ធំ ដែល កើ ត ឡើងនៅ​បរិវេណ​ភូមិដាឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ តាម ផ្លូវចូលច្រកដូងប្រាំ​ពីដើម(ដូង៧ដើម) ដែលមានម្ចាស់ ឈ្មោះហេ​ងនិ ងលឹមកំពុងបើក​លេងល្បែង ​ស៊ីសង​យ៉ាងរលូន ធ្វើឲ្យពលរដ្ឋ ព្រូយបារម្ភ។ជាពិសេស ល្បែង​បញ្ជ ល់ មា ន់ ​ដែលជា​ល្បែង​កំពុង​ពេញនិយម​ ។ ហេតុនេះហើយ​ ទើប​ប្រជាពល រដ្ឋ​អំពាវនាវ​ឲ្យ​លោកជាមច័ន្ទ សោភ័ណ្ឌ អភិ បាល ខេត្ត​លោកបែនរ័ត្នស្នង ការនិងវ៉ាសារិទ្ធមេកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំមេត្តាចាត់វិធាន ការ​ទប់ស្កាត់​ល្បែង ស៊ី សង ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ពង្រឹងសន្តិសុខ​សង្គម​។  ដោយហេតុថាមន្ត្រី​អាជ្ញាធរ មូលដ្ឋាននិង​សមត្ថកិច្ច​ក្នុង ស្រុក​ត្បូងឃ្មុំមិន​ហ៊ាន​ចាត់វិធានការប ង្ក្រាបប​ន​ល្បែងមួយកន្លែងនេះទេ។ ដោយសារតែសមត្ថកិច្ច និងអា ជ្ញា ធរមូលដ្ឋាន បានទទួលលាភសក្ការៈពីមេល្បែងឈ្មោះហេងនិងលឹមមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា ​ ។​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីនោះ  បាន​ឲ្យ​ដឹងថា ល្បែងនេះ  លេងទាំងយប់ ទាំង ថ្ងៃជា យូរមកហើយ។ បើទោះ បី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​ នគរបាល ស្រុក​ត្បូងឃ្មុំបានដឹង យ៉ាងច្បាស់​ថា​ម្ចាស់ ​ផ្ទះនោះ​កំពុង​ រត់​ការបង់លុយយ៉ាងណាក៏ដោយ។  ក៏​ពួកគេធ្វើមិន​ហ៊ាន​ទប់ស្កាត់​ដែល គឺ​ទុក​ឲ្យលេងតាម តែអំពើចិត្ត។សូមបញ្ជាក់ថា   រហូតមកទល់ពេលនេះ សង្វៀនជល់មាន់  ដែលកើតឡើងនៅ​បរិវេណ​ ស្ថិតនៅភូមិដា ឃុំដា ស្រុក មេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)គេឃើញនៅតែមានសកម្មភា ពក្រុមអ្នក ញៀន ល្បែង ស៊ីសងភ្នាល់ជល់ មាន់បានមកប្រមូលផ្តុំគ្នាយ៉ាងពពាក់ ពពូនយកមាន់មកភ្នាល់លេ  ងដាក់លុយម៉ាសេរី ដោយគ្មានការរំខានពីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។ជាពិ សេសគេឃើញ សមត្ថកិច្ចមួយចំ នួនទៅទទួ លលាភសក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួនទើបមិនចាត់ វិធានការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅភូមិដាឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)នេះទាល់តែសោះ ។ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤ – អាចមាន ចេតនាអនុវត្តផ្ទុយពីយន្ត ការអនុវត្តគោលនយោបាយភូមិ -សង្កាត់មានសុវត្ថិភាព ។
​​គួររំឭកដែរថាល្បែងស៊ីសង ត្រូវបានគេចាត់ទុកថាជាបទល្មើសមួយ ដែលមានការព្រួយបារម្ភពីបញ្ហា សន្តិសុខ សុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម។សម្តេចក្រឡាហោមស ខេងឧ បនាយ ករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន ដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែ គ្រប់ ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដា ក់ខែយកប្រាក់ពី អ្នកបើក ល្បែង។ដូច្នេះ ត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មីនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹង គោល នយោ បាយ ភូមិ -ឃុំ មានសុវត្ថិភាព។បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីន គរបាលដែលពាក់ ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោ គយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ល ។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ​ណែនាំស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែង​ភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិកតាមរយៈអ៊ិនធើណេត​អនឡាញ​ក្នុង​និងក្រៅ​ប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។រាជរដ្ឋាភិបាល​ណែនាំមន្ត្រីនគរបាលយុត្តិធម៌​គ្រប់ លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវបង្ក្រាបអាជីវកម្ម​ភ្នាល់​តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិងក្រៅប្រទេស គ្រប់រូ បភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន អេឡិច ត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាត​ឲ្យ​ធ្វើសកម្មភាព រហូតផុតសុ ពលភាពដែលបានកំណត់​ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មិនបន្តសុព លភាព​នៃអាជ្ញាប័ណ្ណអនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម​ល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាល​កបញ្ឈប់​ការផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈអ៊ិន ធើណេត​អន ឡាញ​ ក្នុង និងក្រៅប្រទេស​នៅក្នុង និងក្រៅប្រទេសនៅក្នុងព្រះ រាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃចុះ ហត្ថលេ ខាលើសារាចរណែនាំនេះតទៅ៕ដោយ៖ពុតសាម៉ាត់