មេ​គ​យ​ច្រក​ដូង​៧​​ដើម យឹម​ វណ្ណៈ ​ឃុបឃិត​​បញ្ចា​​ឱ្យ​កូ​នចៅ​​រាប់​ក្បាល​​ឡាន​ដឹ​​ក​ឈើ​ខុ​ស​ច្បាប់​និង​​ត្រូវរ៉ូវ​​ជាមួ​យ​​ឈ្មួ​ញ​នាំ​ទំនិញ​​គេច​ពន្ធ​​ចូលដោយសេរី?

ខេត្ត​ត្បូងឃ្មុំ​ ៖  តាម​ប្រជាពលរដ្ឋ និង​អាជីវករ​បាន​ឱ្យដឹងថា  សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម  នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត  ពុករលួយ គ្មាន​ការកែទម្រង់​ទាល់តែសោះ  ក្រោម​ការគ្រប់គ្រង​របស់លោក  យឹម វណ្ណៈ យ៉ាង​ត្រូវប៉ាន់​ជាមួយ  និង​ទំនិញគេចពន្ធ  ជា ច្រើន​ ប្រភេទ  ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់  ។​

​ប្រភព​ដដែល​បន្តថា លោក យឹម វណ្ណៈ  បាន​ប្រើប្រាស់​ជំនាញ  និង​តួនាទី​ទៅ​បិទបាំង​ឃុបឃិត​ ជាមួយ​ឈ្មួញ  បង់ពន្ធ​របៀប​ជា ទំនិញ​ក្លែងភេទ  និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។  ហើយ​និង​ពេលខ្លះ​ឈ្មួញ  ដឹក​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿង​សំណង់  និង​ទំនិញ​មាន ត ម្លៃ តែ​គេ​បង់ពន្ធ បែរ​ជា​ត្រូវរ៉ូវ ជា​របៀប​ទំនិញ​ចាប់ហួយ ឬ​តុ  កៅអី ជ័រ ទៅវិញ ដែល​ទង្វើ​បែប​នេះ  គឺជា​របៀប​ពុករលួយ​ជិះ សេះ​ លែងដៃ​ជ្រក​ក្រោម​បបូរមាត់ និង​តួនាទី​នោះ ។​
​មាន​ការលើក​ឡើង​ពន្យល់ថា ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ គឺ​គេ​មិន​បង់​ទាំងស្រុង​ទេ ហើយក៏​មិន​គ្រប់​ចំនួន​នោះដែរ យ៉ាង ច្រើន​គេ​បង់​ត្រឹមតែ ៤០ ទៅ ៥០​ភាគរយ​ប៉ុណ្ណោះ ។ ហើយ​បញ្ហា​នេះ​បាន​ធ្វើឱ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាង​ច្រើន​សម្បើម ក្នុង​មួយ​ខែៗ​រាប់​សិប​លាន​ដុល្លារ ។​

​បើ​តាម​ការ​បង្ហើប​ខ្សឹប​របស់​មន្ត្រី​បាន​ឱ្យដឹង​បន្តថា ចាប់តាំងពី​ពេលដែល លោក យឹម វណ្ណៈ អត្តលេខ​៦៥២ ត្រូវបាន​ប្រកាស តែងតាំង​ជា​ប្រធានស្តីទី ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ដូង ៧​ដើម នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ពេលណា​មក គឺ​គាត់​បាន​ត្រូវរ៉ូវ​ឱ្យ​ឈ្មួញ​ដឹក​ទំនិញ​នាំ​ចូល​តាម​ព្រំដែន​ដោយ​បង្កប់​ការ​ក្លែងបន្លំ​ពន្ធ​ជា​ប្រចាំ​ជាមួយ​ឈ្មួញ ជាពិសេស​ជាមួយ ឈ្មួញ​ស្និទ្ធិ​របស់​ខ្លួន​ជាង ១០​នាក់ ដែល​ប្រភព​គេ​សុំ​លាក់​ឈ្មោះ ។

​ជាងនេះទៅទៀត បែរ​ជា​គាបសង្កត់​បង្ខំ​ឱ្យ​អ្នក​រកស៊ី​ចិញ្ចឹម​ឆ្នាំង និង​គ្មាន​ខ្សែ​បង្អែក​ត្រូវតែ​បង់ពន្ធ ១០០% ហើយ​ដែល​ទង្វើ អសមត្ថភាព​ពុករលួយ​បែប​នេះ​បាន​ធ្វើឱ្យ​ក្រុម​ប្រជាពលរដ្ឋ និង​ឈ្មួញ​រកស៊ី​តូចតាច​រអ៊ូរ​ទាំ​យ៉ាងខ្លាំង ពី​ការបង្ខំ​ឱ្យ​បង់លុយ ដោយ​គ្មាន​ការយោគយល់ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញគេចពន្ធ​បង់ពន្ធ​មិន​គ្រប់ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​ប្រទេស​យួន តាម​ច្រក​ដូង​៧​ដើម​វិញ ទទួលបាន​ការយោគយល់ ពី​លោក យឹម វណ្ណៈ ជានិច្ច ព្រោះតែ​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​លោក យឹម វណ្ណៈ ប្រមូល​យក​ទៅ​ច្រក ហោប៉ៅ ធ្វើ​មាន​ធ្វើ​បាន​ហ៊ឺហារ​ផ្ទាល់ខ្លួន​នោះ​។​

​ដោយឡែក ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​យួន​វិញ​ក៏​បាន​ឱ្យដឹងថា ពួក​គាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី បាន​ប្រាក់​ចំណេញ តិចតួច​ប៉ុណ្ណោះ តែ​ត្រូវ​កូនចៅ​របស់​លោក យឹម វណ្ណៈ បង្ខំ​គាប​យកលុយ ហើយ​ប្រឈម នឹង​ការ​គំរាម មើលងាយ​មើលថោក ដោយ​សម្តី​អសុរោះ បំផុត ។ ហើយ​ដែល​បញ្ហា​នេះ​គួរតែ​អគ្គនាយកដ្ឋាន និង​រដ្ឋាករ​គយ លោក គុណ ញឹម មាន​វិធានការ​ពិនិត្យ​ជា​ថ្មី​នូវ​សកម្មភាព​របស់​មេ​គយ យឹម វណ្ណៈ ផង ដើម្បី​បង្កើន​ឱ្យ​ចំណូល​ពន្ធ​ឱ្យបាន ១០០%​នោះ ។​(មានត)