លោក​ ណុប សំអាត​ប្រធានកា​រិយាល័យគ​យច្រកទំនប់រ​លកប្រព្រឹត្តអំ​ពើពុករលួយ​កាន់​តែខ្លាំង​លោក អូន​ ព័ន្ធមុនីរ័ត្នរដ្ឋ​មន្ត្រីក្រសួង​សេ​ដ្ឋកិច្ចនិងហិរញ្ញវត្ថុរក្សាភាពស្ងៀម​ស្ងាត់

ប្រភពពី​ឈ្មួញ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រលក បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាត ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ ហើយ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​និង​ប្រេងសាំង​គេចពន្ធ​យ៉ាងគំហុក​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ការដែល​លោក ណុប សំអាត ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​មានការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​គយ​ធំៗ​នៅ​ខេត្ត​ព្រះសីហនុ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដី​អំពាវ​នា​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ណុប សំអាត និង​បក្ខពួក​ផងដែរ​ដើម្បី​កុំ​ឲ្យ​លោក ណុប សំអាត ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា

ចាប់តាំងពី​ដើមខែ​មករា រហូតដល់​ចុងខែ​មិថុនា ឆ្នាំ​២០១៩​នេះ រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ណុប សំអាត ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​និង​ប្រេងសាំង​គេចពន្ធ​យ៉ាង​ពេញបន្ទុក​។ ក៏ប៉ុន្តែ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ណុប សំអាត មេ​គយ​ច្រក​ទំនប់រលក​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិន​ចាត់វិធានការ​ស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ដ៏​ល្បីល្បាញ​របស់លោក ណុប សំអាត ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅឡើយ​ទេ​។

​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាត ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ចិត្រ និង​ឈ្មួញ​ធំៗ​ច្រើន​នាក់​ទៀត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ប្រេងសាំង​គេចពន្ធ​ចូល​តាម​ច្រក​ទំនប់រលក​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ ក្នុងនោះ​ឈ្មួញ​ជា​ឧកញ៉ា​ម្នាក់​សម្រុក​នាំចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ តាម​ច្រក​ទំនប់រលក យ៉ាង​រលូន​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ណុប សំអាត ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ណុប សំអាត ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​បន្តទៀត​។បឋម