លោក​ ញឹក ប៊ុន​លេខ​ប្រធានកា​រិយាល័យ​គយច្រកតំប​ន់បឹងត្រកួន​ប្រព្រឹត្តអំពើ​ពុករលួ​យម៉ាសេរីលោ​ក គុណ​ ញឹម​ អគ្គនា​យកគយ​ជាខ្នងប​ង្អែក?

ប្រភពពីមន្ត្រី​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា កន្លងមក​លោក ញឹក ប៊ុន​លេខ តែង​យកឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុន​លេខ បាន​ឲ្យ​ដឹងថា ដោយសារ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ឬ​ជា​អ្នករក​ចំណូល​ឲ្យ​លោក គុណ ញឹម អគ្គនាយក​គយ ទើប​លោក ញឹក ប៊ុន​លេខ អាចឈរជើង​នៅ​ច្រក​តំបន់​បឹង​ត្រកួន យ៉ាងរឹងមាំ​។ ឥឡូវនេះ​លោក ញឹក ប៊ុន​លេខ បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ហើយ​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ត្រូវបាន​លោក ញឹក ប៊ុន​លេខ យកទៅ​ប្រើ​ជាប្រចាំ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ញឹក ប៊ុន​លេខ ខ្លះ​ផង​ព្រោះ​មេ​គយ​ច្រក​បឹង​ត្រកួន រូបនេះ​កំពុង​ប្រើ​តួនាទី​របស់ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​

 ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​តំបន់​បឹង​ត្រកួន ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ទើប​លោក ញឹក ប៊ុន​លេខ កាន់តែ​មានអំណាច​ធំធេង​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​យ៉ាង​រលូន ហើយ​សូម្បីតែ​ម៉ូតូ​ស៊េរី​ទំនើបៗ​គេចពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​ក៏​ឈ្មួញ​អាច​នាំចូល​តាម​ច្រក​បឹង​ត្រកួន​និង​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​ពេញបន្ទុក​ដែរ​។ ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​បឹង​ត្រកួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ញឹក ប៊ុន​លេខ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​បឹង​ត្រកួន បានឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន បាន​ឲ្យ​ដឹងថា ការដែល​លោក ញឹក ប៊ុន​លេខ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដូច្នេះ​លោក ញឹក ប៊ុន​លេខ មិន​ញញើត​ជាមួយ​មន្ត្រី​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ នោះទេ​។ ជាក់ស្ដែង​លោក ញឹក ប៊ុន​លេខ ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​នាំចូល​ជ្រូក​ពី​ស្រុក​សៀម តាម​ច្រក​បឹង​ត្រកួន លើស​ចំនួន​កំណត់ ក៏ដូចជា​មានការ​ឃុបឃិត​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទៀតផង​។ ទន្ទឹមនឹងនេះ​លោក ញឹក ប៊ុន​លេខ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ធ្យូង​ទៅ​ស្រុក​សៀម យ៉ាង​ពេញបន្ទុក​ក្នុងខណៈដែល​ព្រៃឈើ​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​។(មានត)

07 07-Copy c5751068-acfd-4089-b491-ac7615dfb721