លោក​ ជុំ សំនិត​ ប្រធានសា​ខាពន្ធដា​រខេត្តឧ​ត្ដរមានជ័យ​និងបក្ខពួក​ប្រព្រឹត្តអំពើ​ពុករ​លួយពេញប​ន្ទុក ​លោក​ អូន ​ព័ន្ធមុនីរ័ត្ន និ​ងលោក​ គង់ វិបុល​រក្សាភាព​ស្ងៀម​ស្ងាត់

ប្រភពពី​មន្ត្រី​អង្គភាព​សាខា​ពន្ធដារ​ខេត្ត ឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ គឺ​លោក ជុំ សំ​និ​ត និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ជុំ សំ​និ​ត តែង​ប្រើប្រាស់​ឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​យកឈ្មោះ លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ទៅប្រើ​ប្រាស់​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​ជាប្រចាំ​។ មិនតែប៉ុណ្ណោះ​នៅពេល​អ្នកសារព័ត៌មាន​ចុះផ្សាយ​រឿងអាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​របស់ខ្លួន គឺ​លោក ជុំ សំ​និ​ត ប្រើ​សំដី​អសុរោះ​វាយប្រហារ​ទៅលើ​អ្នកសារព័ត៌មាន​យ៉ាង​កំរោល​បំផុត​។

​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ដឹងឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គង់ វិបុល បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ដូច្នេះហើយ​ទើប​លោក ជុំ សំ​និ​ត បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ ជាងនេះទៅទៀត​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បានបង្ហាញ​ភាព​ ​យ៉ាងខ្លាំង​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​បន្តទៀត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រីរាជការ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក ជុំ សំ​និ​ត ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការបង់ពន្ធ​អចលនវត្ថុ ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ជុំ សំ​និ​ត និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ដោយ​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គង់ វិបុល ទៅ​គាបសង្កត់​លើ​មន្ត្រីក្រោមឱវាទ​យ៉ាង​គួរ​ឲ្យ​ស្អប់ខ្ពើម​។ ដូច្នេះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​របស់លោក ជុំ សំ​និ​ត និង​បក្ខពួក​ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​លោក ជុំ សំ​និ​ត បង្ហាញ​នូវ​ភាព​បន្តទៀត​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ទៅលើ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ជុំ សំ​និ​ត ព្រោះ​មន្ត្រី​រូបនេះ​ល្បីល្បាញ​ខាង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​។មានត

56518261_406921616810454_1817331951497904128_n 56852914_684632225289614_3929553054709317632_n