លោក​ សាយ​ សំអាល់រដ្ឋម​ន្ត្រីក្រសួង​បរិស្ថានប​ណ្ដោយ​ឲ្យលោក ​ប៉ាន់ ​មរកតប្រធាន​​មន្ទីរបរិស្ថាន​ខេត្តពោធិ៍​សាត់​និងមន្ត្រី​ក្រោមឱវាទ​ធ្វើអ្វីៗ​តា​មអំពើ​ចិត្ត

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំក្រវាញ  និង​ស្រុក​វាលវែង  ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​ធំៗ​ជា ច្រើន​នាក់​ដូច ជា មេ​ឈ្មួញ តាំង អៀង  មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត មេ​ឈ្មួញ  ង៉ូ​វ ទី និង​មេ​ឈ្មួញ​ដែលជា​សាច់ ញាតិ​មន្ត្រីជាន់ ខ្ពស់​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ កំពុង​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រលូន​។ បើទោះបី​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ក៏ដោយ ក៏​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នៅ​ខេត្តពោធិ៍សាត់ ជាបន្ទាន់​ព្រោះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កំពុង​បណ្ដោយ​ឲ្យ​លោក ប៉ាន់ មរកត និង​មន្ត្រីក្រោមឱវាទ​នៅ​ខេត្តពោធិ៍សាត់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នេះ​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ អ៊ី​ឡេង មន្ត្រី​បរិស្ថាន​ដែលមាន​អំណាច​ខ្លាំង​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នេះ​។ ការដែល​លោក ប្រាក់ អ៊ី​ឡេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ប៉ាន់ មរកត និង​លោក ប្រាក់ អ៊ី​ឡេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ក្នុងខណៈដែល​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តពោធិ៍សាត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រលូន​។ បើតាម​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ប៉ាន់ មរកត អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងបរិស្ថាន ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។បឋម

26697078_405894613164838_820924023_n 42941429_322560811660314_3217755310223523840_n tt-1