លោក ​ឱម យ៉ិន​ទៀងប្រធានអ​ង្គភាពប្រ​ឆាំងអំពើពុ​ករលួយ​គួរបើកកា​រស៊ើបអង្កេ​តឲ្យបា​នស៊ីជ​ម្រៅ លោក​ យូ ហេង​ប្រធានសា​ខាគយខេ​ត្តបាត់ដំ​បង​ប្រព្រឹត្តអំ​ពើពុករ​លួយ

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ ​ក្នុង ​ខេត្តបាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  ក្រោយពេល​ត្រូវ​ ប្រកាស​តំណែង ​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង  កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា  ឆ្នាំ​២០១៩ គឺ​លោក  យូ ហេង ចាប់ ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក យូ ហេង បាន​យក​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ មក​បន្ត​អនុវត្តន៍​នៅក្នុង​ខេត្តបាត់ដំបង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ជាបន្ទាន់​។

រហូតមកដល់​ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​លោក យូ ហេង យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ មក​អនុវត្តន៍​ក្នុងពេល​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អំពើពុករលួយ​របស់​លោក យូ ហេង មួយរយៈ​ពេល​ចុង​ក្រោយនេះ​គឺ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ខេត្តបាត់ដំបង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គឺ​លោក យូ ហេង មិនទាន់​ចាត់វិធានការ​កែទម្រង់​ដើម្បី​លុបបំបាត់​អំពើពុករលួយ​នៅឡើយ​ទេ ហើយ​កំពុង​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន​ក្នុងស្រុក​ទាំង​៤​ខាងលើនេះ​ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង គឺ​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ខេត្តបាត់ដំបង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ​។​

មន្ត្រី​គយ​នៅក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ទំនងជា​លោក យូ ហេង ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ទើប​មកកាន់​តំណែង​ភ្លាម​ក៏​ចាប់ផ្ដើម​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក យូ ហេង កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ផងដែរ​ដើម្បី​កុំ​ឲ្យ​មេ​គយ​ខេត្តបាត់ដំបង។បឋម

52407157_323960568462678_3047120661894922240_n