លោក​ គង់ វិបុល​អគ្គនាយក​នៃអគ្គនាយកដ្ឋា​នពន្ធដារក្រសួងសេ​ដ្ឋកិច្ចនិងហិ​រញ្ញវត្ថុមិន​គួរមើល​រំលងលោក ជុំ​ សំនិត​ប្រធានមន្ទីរពន្ធដា​រខេត្តឧត្ដរ​មានជ័​យប្រព្រឹត្តអំពើពុ​ករ​លួយ

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ ឲ្យ​ដឹងថា មន្ត្រី​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ  តម្រូវ​ឲ្យ​ពួកគាត់​បង់ ពន្ធ​ប្រថាប់ ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​ នៅក្នុង​លិខិតបញ្ជាក់​ទ្វេ​មួយ​ជា​ពីរ  គឺ​លើស​ការកំណត់​បង់ពន្ធ​ដ ល់​ទៅ​៥០​ ភាគរយ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន ​ឲ្យ​ដឹងថា លុយ​ដែល​ខាង​មន្ទីរ​ពន្ធដារ​តម្រូវ​ឲ្យ​ពួកគាត់​បង់​នោះ គឺ​ខុសគ្នា​ពាក់កណ្ដាល​នៃ​ចំនួន​លុយ​ដែល​ពួកគាត់​បាន​បង់​ឲ្យ​នៅលើ​លិខិតបញ្ជាក់​ការបង់ពន្ធ​ជូន​រដ្ឋ ព្រោះ​បង់​១០០​ដុល្លារ​គេ​ដាក់​ក្នុង​ឯកសារ​តែ​៥០​ដុល្លារ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​លាតត្រដាង​បញ្ហា​នេះ​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ជុំ សំ​និ​ត ជាបន្ទាន់​។​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​លោក ជុំ សំ​និ​ត ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​ឃុបឃិត​គ្នា​គាប​យកលុយ​តាមរបៀប​ពុករលួយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក ជុំ សំ​និ​ត ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ជាមិនខាន​។​

​ថ្មីៗ​នេះ​មានការ​អំពាវនាវ​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក ស ថា​វី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ជុំ សំ​និ​ត ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ជាបន្ទាន់​។ ការអំពាវនាវ​ឲ្យ​បែបនេះ​បានកើត​ឡើង​ក្រោយពេល​មន្ត្រី​នៅក្នុង​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​លោក ជុំ សំ​និ​ត តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​លើសពី​សៀវភៅ​បន្ទុក​។ ជុំវិញ​បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋ​ម​ន្ត្រី្ក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ផងដែរ​ព្រោះ​ទង្វើ​របស់លោក ជុំ សំ​និ​ត កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តឧត្ដរមានជ័យ ប​ញ​ញ្ចេ​ញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​។​

​ ​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​លោក ជុំ សំ​និ​ត ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​មួយ​ក្ដាប់​តូច​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ឥឡូវនេះ​ករណី​លោក ជុំ សំ​និ​ត ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ប្រថាប់ត្រា​ទ្វេ​ជា​ពីរ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ លាតត្រដាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ទន្ទឹមនឹងនេះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ជុំ សំ​និ​ត ប្រធាន​មន្ទីរ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត។បឋម

47118153_2037348476343866_8608234030309048320_n 47684987_734078353621916_2571645362498437120_n