លោក​ សាប់ ​យឿនប្រ​ធានស្នាក់ការច្រ​កទ្វារអន្ត​រជាតិជាំប្រ​ព្រឹត្តអំពើពុករ​លួយមិនញ​ញើតអង្អភាព​ប្រឆាំង​អំពើពុក​រលួយ​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាប់ យឿន  ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក  សាប់ យឿន  កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប ​ពុករលួយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ ដែល​ដឹកជញ្ជូន​ទំនិញ​ចូល ទៅ​ ទឹកដី​សៀម​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៧  ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​សេចក្ដីរាយការណ៍​ ថា​លោក សាប់  យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជ័រទឹក​រាប់សិប​តោន​ចូល​ទឹកដី​សៀម​យ៉ាង​រលូន​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ចូល​ទឹកដី​សៀម​តាម​ច្រក​ជាំ គឺ​លោក សាប់ យឿន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ ហើយ​ក៏មាន​មន្ត្រី​នៅក្នុង​សាលាខេត្ត​ឧត្ដរមានជ័យ ទទួលផល​ប្រយោជន៍​ជាប្រចាំ​ទៀតផង​។​

​ប្រភពពី​មន្ត្រី​សាលាខេត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​សាលាខេត្ត​ឧត្ដរមានជ័យ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តជា​ពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​ស្រុក​សៀម​។ ជាងនេះទៅទៀត​លោក សាប់ យឿន ត្រូវបាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ជា​អ្នក​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​ទង្វើ​របស់លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​។ ក្នុង​មួយខែៗ​ឈ្មួញ​នាំចូល​ជ័រទឹក​និង​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​ស្រុក​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ រាប់សិប​តោន​ដូច្នេះ​លោក សាប់ យឿន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

​រឿងអាស្រូវ​របស់លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ទាក់ទង​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ជ័រទឹក​ចូលទៅ​ស្រុក​សៀម ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ​មានការ​អំពាវនាវ​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ ជាបន្ទាន់​ផងដែរ​។ ដោយហេតុថា ក្រៅពី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ័រទឹក​ទៅ​ស្រុក​សៀម គឺ​លោក សាប់ យឿន ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ យ៉ាង​ពេញបន្ទុក​ផងដែរ​។​

​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា លោក សាប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ដែល​ចូលកាន់​តំណែង​ជំនួស​លោក ស ថា​វី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក សាប់ យឿន ជាបន្ទាន់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយខែៗ​មាន​រថយន្ត​ដឹក​ទឹកកក់​បង្កប់​ជ័រទឹក​ចូលទៅក្នុង​ទឹកដី​សៀម​រាប់សិប​តោន ដែលជា​ប្រភព​ចំណូល​របស់លោក សាប់ យឿន ព្រមទាំង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ទៀត​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង​។​(បឋម)

47178804_1177618705731244_4411106986960093184_n (1) 46930707_265661320763776_3527904850106908672_n