បទ​ល្មើសព្រៃឈើ​ដឹកលើខ្នងទំ​នប់បានក្លាយ​ជារបរអាជីពរ​បស់អ្នកមាន​ឥទ្ធិពល

កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី ​សេសាន​ក្រោម​ពីរ និង​ពលរដ្ឋ​រ ស់​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន  ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា  បទល្មើស​ព្រៃឈើ​កាន់ តែ​កើតមាន​ ដោយ​បើកចំហ ។ ពួកគាត់​មើល​ឃើញ​ថា  ជា​រៀងរាល់ថ្ងៃ​មាន​កម្មក​រ​ច្រើន​ក្រុម  ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យ ប្រវត្តិ​ចូល​ព្រៃ​អារ​ឈើ​មូល  ដឹក​តាម​ គោយន្ត និង​រថយន្ត​ប៉ាកុង  បន្លំ​ចូល​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ ក្រោម​ពីរ​។កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម​ពីរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថារយៈពេល​ជាង១​សប្ដាហ៍​ចុងក្រោយ​នេះ បទល្មើស​ព្រៃឈើ​ដឹក​លើ​ខ្នង​ទំនប់ បាន​ក្លាយ​ជា​របរ​អាជីព​របស់​អ្នកមាន​ឥទ្ធិពល និង​ឧកញ៉ា​មួយ​ចំនួន ដោយ​ពុំ​មាន​ស្ថាប័ន​របស់​រដ្ឋាភិបាល​ណា​ហ៊ាន​បង្ក្រាប​ទេ។ លើស​ពី​នេះ ក្នុង​មួយ​យប់ៗ មាន​រថយន្ត​ចាប់ពី​ជាង ១០​គ្រឿង​ដល់ ៣០​គ្រឿង ដឹក​ឈើ​ចេញ​ក្រៅ ទំនង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។កម្មករ​ធ្វើការ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល ឲ្យ​ដឹង​ទៀត​ថា អំឡុង​ឆ្នាំ​២០១៨ រហូត​មក​ទល់​ពេលនេះ មាន​រថយន្ត​យី​ឌុប​ដឹក​ឈើ​ចេញពី​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ប្រមាណ​ជិត ២​រយ​គ្រឿង ដោយ​ក្នុង​មួយ​គ្រឿង​ផ្ទុក​ឈើ​មូល​ជ្រុង ២០​ម៉ែត្រ​គូប​ឡើង​ទៅ។ លោក​ថា តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គឺជា​កន្លែង​ស្តុក​ឈើ​ខុសច្បាប់ ដែល​គេ​បន្លំ​ចូល ដើម្បី​បម្លែង​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់ ជាង ៦​ឆ្នាំ​មក​ហើយ រហូត​មក​ទល់​ពេល​នេះ​នៅតែ​ពុំ​មាន​វិធានការ​ច្បាប់៖ «ក្នុង​អារ៉េវ (រថយន្ត​ប៉ាកុង) មួយគ្រឿង​មិន​ក្រោម​ពីរ ៨ ទៅ ៩ កំណាត់​ប្រវែង​ចាប់ពី ៨ ទៅ ៩​ម៉ែត្រ​ក្នុង​អារ៉េវ​មួយ​គ្រឿង ចុះ​មួយ​យប់ ១៥ អារ៉េវ។
បច្ចុប្បន្ន​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បាន​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ផ្ទុក​ទឹក​បំពេញ​តួប៊ីន​អស់ទាំង​ស្រុង ដើម្បី​ផលិត​ថាមពល​វារីអគ្គិសនី តាំងពី​ខែ​តុលា ឆ្នាំ ២០១៧ ។ក៏ប៉ុន្តែ​សហគមន៍​ថា ក្រុមហ៊ុន​នៅតែ​ប្រមូល​ឈើ​មូល រាប់​លាន​ម៉ែត្រ​គូប​ចេញពី​តំបន់​នោះ។ជំទប់​ទី២ ឃុំ​ស្ដៅ ស្រុក​សេសា​ន ខែត្រ​ស្ទឹងត្រែង ដែល​ទើប​រដ្ឋាភិបាល​ដក​ពី​តំណែង លោក អ៊ុ ចន្ធី ថ្លែង​បញ្ជាក់​ថា ស្ទើរតែ​គ្រប់​ប្រភេទ​ឈើ​ឲ្យ​តែ​មាន​មុខកាត់ ៤០​សង់ទីម៉ែត្រ​ឡើង​ទៅ ត្រូវ​បាន​គេ​អារ​រំលំ រួច​ដឹក​ទៅ​រោងចក្រ​អារ​ឈើ ក្នុង​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នោះ។ លោក​កត់សម្គាល់​ថា សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ បាន​រាលដាល​ដល់​ព្រៃ​ក្បែរ​សហគមន៍​រស់នៅ ដែល​បង្ក​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ខឹង​សម្បារ​យ៉ាង​ខ្លាំង និង​ផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​រដ្ឋ​ឲ្យ​ទប់ស្កាត់​ដែរ តែ​មិន​ឆ្លើយតប៖ «ឈើ​ដូចជា ផ្លុង ផ្ចឹក និង​កកោះ​អី ចាប់​ពីមុខ​ខាត់ ៤០ឡើង​ទៅ វា​កាត់​ដាក់​ឡាន​យក​ទៅ។ យើង​មិន​ដឹង​មាន​វិធី​ណា​ឲ្យ​ពួកគេ​ផ្អាក​សិន»។លោក អ៊ុ ចន្ធី បន្ថែម​ថា ទំហំ​ព្រៃឈើ​នៅ​ក្បែរ​នៅ​មូលដ្ឋាន​ពលរដ្ឋ​រស់នៅ បាន​រលាយ​អស់​មួយ​ផ្នែក​ធំ ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ព្រៃឈើ​មិនទាន់​គ្រប់​អាយុ​តិចតួច ក៏​គេ​លួច​អារ​ធ្វើ​អាជីវកម្ម​បែប​អនាធិបតេយ្យ ដែល​បង្ក​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ពលរដ្ឋ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ។ លោក​ថា ក្នុង​នាម​ជា​ពលរដ្ឋ​មិន​មាន​សិទ្ធិ​អំណាច​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​បាន បាន​ត្រឹម​តែ​សោកស្ដាយ និង​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ តែ​ពុំ​មាន​លទ្ធផល។មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (Adhoc) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់ថា បទល្មើស​ព្រៃឈើ​នឹង​គ្មាន​ទី​បញ្ចប់​ទេ បើ​អាជ្ញាធរ​រដ្ឋាភិបាល​នៅតែ​អនុវត្ត​ច្បាប់​ធូរ​លុង និង​មិន​ស្មើភាព។ លោក​មាន​សង្ឃឹម​តិច​ណាស់​ដែល​ថា រដ្ឋាភិបាល​នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​ដូច​ការ​សន្យា ខណៈ​ដែល​សហគមន៍​ទ្រាំ​លែង​បាន រហូត​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​ខ្លួនឯង។កាលពី​ចុង​ឆ្នាំ​២០១៧ ពលរដ្ឋ​រស់នៅ​ឃុំ​ស្ដៅ ៤០​នាក់ ឃាត់​រថយន្ត​ប្រភេទ​បាកុង ៤​គ្រឿង ដែល​ផ្ទុក​ឈើ​មូល​ចូល​ក្នុង​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ។ក៏ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​វិញ រួច​ចោទ​ពលរដ្ឋ​ថា ជា​ក្រុម​បក្ស​ប្រឆាំង និង​បដិវត្តន៍​ពណ៌ទៅវិញ៕

11