វិសាល​មេឈ្មួញ​ឈើល្បីឈ្មោះ​ម៉ាភូមិឥសាន្ត​ដឹកជញ្ជូន​ឈើខុសច្បាប់​ឡើងកក្រើក​ពេញម៉ា​ខេត្តសមត្ថកិច្ច​ខេត្តរតនគិរីខណៈ​ពុករលួយ​ជាប្រព័ន្ធ

ខេត្តរតនគិរី៖ប្រភពពី ​ប្រជា​សហគមន៍​កា​រពារ​ព្រៃឈើ​ ក្នុងស្រុក​វ៉ើ​ន​សៃឲ្យដឹងថា  ពួកគាត់​បានឃើញ​សកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញ ពី​ព្រៃ​និង​ស្ទូច​ដាក់​រថយន្ត​យី​ឌុប​ធំៗ​ នៅក្បែរ​ដី​សម្បទាន​សេដ្ឋកិច្ច​ ក្រុម​ហ៊ុន​ម៉ាង​យ៉ាង​ខេដែលមាន ឃ្លាំងទី១ ស្ថិត ផ្សារ ឡាវ ស្រុក​វ៉ើ​ន​សៃនិងឃ្លាំងទី២ក្បែររោងចក្រ ចិនជិតចំកា​រកៅស៊ូស្រុកវ៉ើនសៃកម្មករជា អ្នកស្រុកខេត្តក្រចេះ​។  មន្ត្រី​អង្គកា​រ ក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មោះ សាល មេការ​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាពគឺជា​អ្នករត់​ការបើកផ្លូវ​សម្រាប់ធ្វើ​ស​កម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ ដោយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ដួង​ស្រួច​។​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ  ​បង្ហាញថា​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឡើងវិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ​លោក សាល ដែលជា​មេការ​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព បាន​បញ្ជាក់ថា ឈើ​ដែល​ដឹកជញ្ជូន​នោះ​ជា​ឈើ​ដែល​នៅ​សេសសល់​មានច្បាប់​ហើយ​កាត់​ចេញពី​អាជ្ញាប័​ណ្ណ​របស់​ក្រុមហ៊ុន​ដួង​ស្រួច​។ ប៉ុន្តែ​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​គឺជា​ឈើ​ទើប​កាប់រំលំ​អារច្រៀក​ថ្មីៗ មិនមែនជា​ឈើ​​ចាស់ៗ​រ​ប់ស​ក្រុមហ៊ុន​ដួង​ស្រួច​ដែល​នៅ​សេសសល់​ឡើយ​។ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ការដែល​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព​ បន្តសកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​ក្នុងស្រុក​វ៉ើ​ន​សៃ នៅពេលនេះ​គឺមាន​ការឃុបឃិត​ជាមួយ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី លោក កែប កត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​។ ជាងនេះទៅទៀត​លោក សាល មេការ​របស់​មេ​ឈ្មួញ ទ្រី ភាព ប្រចាំខេត្ត​រតនគិរី មាន​ជំនាញ​ខាង​រត់ការ​បើកផ្លូវ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ខ្មែរ​ជា​យូរ​មកហើយ​មិនដែល​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ទន្ទឹមនឹងនេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ខេត្តរតនគិរី សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឈ្មោះសាលនេះ ដែលជា​មេការ​របស់​មេ​ឈ្មួញ ទ្រី ភាព ហេតុនេះហើយ​ទើប​លោក សាល អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ កក្រើកសមត្ថកិច្ចខេត្តរតនគិរីដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ដួង​ស្រួច ។ ទន្ទឹមនឹងនេះ​ឈ្មួញ​ធំៗ​មួយចំនួន​កំពុង​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ក៏ដូចជា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ហើយ​សម្ងំ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ជាប្រព័ន្ធ ៕(នៅមានតភាគ)

16387937_249676645486616_2764800451341169684_n 24133687_1991389524465910_2034388692_n 24301324_147845835936692_585124485257646974_n