លោក​ គឹមឈុនលី​ មេរដ្ឋបាល​ព្រៃឈើខេ​ត្តត្បូងឃ្មុំ​ប្រើអំណាច​ប្រមូលលុយតាម​របៀបពុ​ករលួយមិ​នញញើតនឹ​ងអ​ង្គភាព​ប្រឆាំងអំពើ​ពុករ​លួយ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក  គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​ខេត្ត​ត្បូងឃ្មុំ  មាន​ដាក់​កូន ចៅ​ព ង្រាយ​តាម​ប៉ុស្ដិ៍​ជជុះ​ច្រើន​កន្លែង​ ដើម្បី​គាប​យកលុយ​ពី​ក្រុម​ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​។ មនុស្ស ​ដែល​លោក  គឹម ឈុនលី ប្រើ​ឲ្យ​ឈរជើង​តាម ​ប៉ុស្ដិ៍​ជជុះ​ទាំងនោះ​សុទ្ធ​តែ មាន​ជំនាញ​ខាង​បើកបរ​រថយន្ត ​ប្រដេញ​តាម​រថយន្ត​ដឹក ឈើ​ឲ្យ​ចូល​បង់លុយ  ហើយ​ជួន​ការ​គេ​កាក់​ឃាត់​រថយន្ត​ដឹក ឈើ​រួច​ដោះលែង​វិញ​ស្ងាត់ៗ​ ដោយ​គាប​យកលុយ​ បាន​យ៉ាង ច្រើន​។ ប៉ុស្ដិ៍​ជជុះ​ដែល​លោក គឹម ឈុនលី បង្កើតឡើង​គឺ​ផ្ទុយ​ពីបទ​បញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​កុំ​បណ្ដោយ​ឲ្យ​លោក គឹម ឈុនលី ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។ ជាពិសេស​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​នោះទេ ព្រោះ​លោក គឹម ឈុនលី ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ។

រឿងអាស្រូវ​ពុករលួយ​របស់លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ កំពុង​ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ខ្លះ​ផង ព្រោះ​មន្ត្រី​រូបនេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បើ​មិន​ដូច្នេះ​ទេ​លោក គឹម ឈុនលី ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​លោក គឹម ឈុនលី អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ចៅហ្វាយនាយ​របស់​ពួកគេ​គឺ​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ កំពុង​ប្រើ​អំណាច​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក គឹម ឈុនលី បាន​ប្រើ​មនុស្ស​ម្នាក់​ឈ្មោះ ភ័ក្ត្រ ដែល​មិនមែនជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឲ្យ​បង្កើត​ប៉ុស្ដិ៍​ជជុះ​គាប​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​។ សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកអុស ដឹក​ជន្លង់ម្រេច​បន្តិច​បន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត ក៏ត្រូវ​ឈ្មោះ ភ័ក្ត្រ គាប​ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​ដែរ ព្រោះ​មាន​បទបញ្ជា​យ៉ាងច្បាស់​លាស់​ពី​សំណាក់​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​។​

សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ស្និទ្ធ​នឹង​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ឈ្មោះ ភ័ក្ត្រ មិនមែនជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះទេ ប៉ុន្តែ​លោក គឹម ឈុនលី បានផ្ដល់​តួនាទី​ឲ្យ​ប្រដេញ​កាក់​រថយន្ត​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​នៅលើ​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨ ជំរិត​យកលុយ​ពី​ឈ្មួញ​។ ពេលខ្លះ​សូម្បីតែ​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដឹក​អាចម៍មាន់​អាចម៍គោ​ទៅ​ដាក់​ចំការ​ក៏​ឈ្មោះ ភ័ក្ត្រ ជំរិត​យកលុយ​ថ្លៃ​បាយ​ពី​៤​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល​ដែរ ដោយ​អះអាងថា​យកទៅ​ឲ្យ​លោក គឹម ឈុនលី ដែលជា​មេ​របស់ខ្លួន​។ តាមរយៈ​សកម្មភាពរ​បស់​ឈ្មោះ ភ័ក្ត្រ គឺ​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ព្រោះ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​គ្រប់​ផ្លូវជាតិ និង​ខេត្ត​ត្បូងឃ្មុំ គេច​មិន​ផុតពី​កណ្ដាប់ដៃ​របស់លោក គឹម ឈុនលី នោះឡើយ។​

20664651_1982743178630022_1274325253624312917_n2