មេឈ្មួញ​សឹង សំអុល​បង្កើនសកម្មភាពកា​ប់បំផ្លាញព្រៃ​ឈើបង្កវិនា​សកម្មកក្រើក​មិនញញើត​បទបញ្ចានា​យករដ្ធមន្រ្តី​ហ៊ុន សែ​ន​

ខេត្តមណ្ឌលគិរី៖ ប្រភពពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេ​ត្តមណ្ឌលគិរី បាន​បានរាយការណ៏មកថា​មេ​ឈ្មួញ  សឹង សំអុល (​ឧកញ៉ា សឹង សំអុល​)  កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រ​កសត្វព្រៃ​ ភ្នំ​ព្រេច ស្រុក​កោះ​ញែក ឡើង កក្រើកចៅហ្វាយខេត្តខេត្ត ​មណ្ឌលគិរីលោក ស្វាយ សំ​អ៊ាង  ។លោកអភិបាលខេត្ត​មណ្ឌលគិរី  ក៏ដូចជា​ប្រធាន​ម​ន្ទីរ​បរិស្ថាន និង ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី  មិន​យកចិត្តទុកដាក់​បង្ក្រាប​ សកម្មភាព​កាប់​ឈើ​និង​ដឹក ជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ  សឹង សំអុល ដែល​យក​អាជ្ញា​ប័ណ្ណ ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់  មក​បិទបាំង​នោះទេ​ថែមទាំងបណ្តោយឲ្យ មេឈ្មួញ សឹង សំអុល ប្រព្រឹ​ត្តបទល្មើសព្រៃឈើតាមអំពើចិត្តខណៈបានផលប្រយោជន៏ទើបសំងំឈឹង!។
​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​នេះ កំពុង​កាក់កប​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បច្ចុប្បន្ន​មាន​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល មិនតិចជាង​២០​កន្លែង​នោះទេ​ហើយ​មេការ​របស់​មេ​ឈ្មួញ សឹង សំអុល គឺជា​អ្នកជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​យកមក​លក់​នៅតាម​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល​។ ពេល​ប្រជាពលរដ្ឋ​កាប់​ឈើ​បាន គឺ​មេ​ឈ្មួញ សឹង សំអុល ប្រើប្រាស់​រថយន្ត​ធំៗ​ជាពិសេស​រថយន្ត​បង្កុង​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចូលទៅក្នុង​បរិវេណ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ស្រុក​វៀតណាមកាន់តែ​ខ្លាំងជាងមុនថែមទៀត។ប្រភពពីសមត្ថកិច្ច​តូចតាចនៅក្នុង​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹងថា​ភាគច្រើន​នៃ​ឈើ​ដែល​កាប់​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺ​មេ​​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ចេញទៅ​ស្រុក​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ​។ ការដែល​មេ​ឈ្មួញ សឹង សំអុល បន្តសកម្មភា​ព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​វៀតណាមយ៉ាងរលូនបានហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​គឺ​ដោយសារ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ដែលជា​មន្ត្រីជាន់ខ្ពស់ ស្និទ្ធ​មេដឹកនាំ​កំពូល​។ ដូច្នេះហើយ​ទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ​ក៏​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​បង្ក​វិនាសកម្ម​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដដែល។រាល់ប្រតិកម្មអង្គភាពយើងរង់ចាំស្រាយរាល់ម៉ោងធើ្វការ៕

car-oknah-leak-1-475x500