ឈ្មួញធំៗ​នាំចូលទំនិញ​គេចពន្ធនិងទំ​និញបង់ពន្ធ​មិនគ្រប់ជាច្រើ​នប្រភេទ​​ចូលតា​ម​ច្រក​នានាក្នុងខេត្ត​ត្បូងឃ្មុំ

មន្ត្រីរាជការ​និង​មជ្ឈដ្ឋាន នានា​បាន​កត់សម្គាល់ថា ក្នុង​មួយថ្ងៃៗ​ឈ្មួញធំៗ​នាំចូល ​ទំនិញ​ពី​ស្រុក​យួន​តាម​ ច្រកព្រំដែន​ក្នុង ស្រុក​ មេមត់ និង​ស្រុក​ពញាក្រែក  ខេត្ត​ត្បូងឃ្មុំ រាប់រយ​រថយន្ត​ ហើយ​ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ​ បង់ពន្ធ​ត្រឹម​១០​ភាគ រយ​ទៅ​៣០​ ភាគរយ​ដែលជា​ហេតុ​ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ ពន្ធ​មិនតិច​ឡើយ​។ មន្ត្រី​គយ​ប្រចាំ ​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ចៅហ្វាយនាយ​របស់​ពួកគេ​ផងដែរ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ខ្លះ​ផង កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ព្រោះ​វា​នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយទាំងមូល​។

ច្រកព្រំដែន​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​មន្ត្រី​មួយចំនួន​តាម​ច្រក​ទាំងនោះ​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក៏ដូចជា​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ក្នុងនោះ​មន្ត្រី​គយ​តាម​ច្រក​មួយចំនួន​ឃុបឃិត​ជាមួយ​ឈ្មួញ​បន្លំ​ប្រភេទ​ទំនិញ តាមរ​បៀ​ពុករលួយ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅ​មន្ត្រី​គយ​ពុករលួយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​ការហូរចូល​ទំនិញគេចពន្ធ​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​ប្រចាំ​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក និង​ច្រក​ផ្សេងៗ​ទៀត​នៅ​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ទាំងនោះ​ភាគច្រើន​ជា​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ ហើយ​មានការ​ឃុបឃិត​ពី​មន្ត្រី​ពុករលួយ​ជា​ប្រព័ន្ធ ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឈ្មួញ​បង់ពន្ធ​ត្រឹម​១០​ភាគរយ​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ជួនកាល​មន្ត្រី​គយ​បាន​ឃុបឃិត​ជួយ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។ ឈ្មួញ​ខ្លះ​នាំចូល​ទំនិញ​ជា​គ្រឿង​អេឡិចត្រូនិក​ដែល​ត្រូវ​បង់ពន្ធ​ក្នុងតម្លៃ​ខ្ពស់ ប៉ុន្តែ​គេ​កែ​ឯកសារ​ដាក់​ជា​ទំនិញ​ចាប់ហួយ​ដើម្បី​បង់ពន្ធ​ក្នុង​កម្រិត​ទាប​។បឋម

23619255_385220925232207_25117797_n 23619255_385220925232207_25117797_n