លោក​ ថង សាវុន​និងលោក​ គឹម ​រស្មីទំនងជាមេក្លោង​បើកឲ្យមេឈ្មួញ​ដឹកឈើ​ទៅលក់​នៅវៀត​ណាម

(​រតនគិរី​)៖  ជិត​មួយខែ​មកហើយ​ឈើ​ប្រណីត​ខុស ច្បាប់​យ៉ាងតិច​ជិត​២០០​ម៉ែត្រគូប​ ក្នុង​មួយថ្ងៃៗ ត្រូវបាន​មេ​ឈ្មួញ​ ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែលមាន ​តួនាទី​ ជាម​ន្ត្រី​អាវុធហត្ថ​ខេត្ត នាំចេញ​តាម​ ច្រកព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​យ៉ាង ​រំភើយ ក្រោម​ក្រសែភ្នែក​មន្ត្រី​ ជំនាញ​ពាក់ព័ន្ធ​ជិត ​១០០​នាក់​អង្គុយ ចាំ​រាប់​ក្បាល ​ឡាន​យកលុយ។ ​បើតាម​ប្រភពពី​មន្ត្រីនគរបាល ​ម្នាក់​នៅ​ខេត្តរតនគិរី​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​គេហទំព័រ​ពន្លឺ​ខ្មែរ​ថា មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ដែលមាន​តួនាទី​ជាម​ន្ត្រី​អាវុធហត្ថ​រូបនេះ មាន​ឈ្មោះថា​ឈ្មោះ ណុប ណាក់ ដែលជា​មនុស្ស​ជំនិត​របស់លោក គឹម រស្មី មេ​ម​ញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ដ៏​មានអំណាច ដែលជា​ប្អូនថ្លៃ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម។​ប្រភព​បន្តថា ឈើ​ប្រណីត​ខុសច្បាប់​ទាំងអស់​ក្នុង​ខេត្តរតនគិរី​ទាំងមូល រួមទាំង​ឈើ​ប្រណីត​មួយចំនួនទៀត​ត្រូវ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ពី​ខេត្តព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ម​ណ្ឌ​គិរី មកកាន់​ខេត្តរតនគិរី រួច​លើកដាក់​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដែលមាន​បិទ​អក្សរ A ជា​សំគាល់ ដឹក​តាម​ផ្លូវជាតិ​៧៨A​នៅពេល​យប់ ហើយ​នាំចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​នៅមុន​ម៉ោង​៧​ព្រឹក ដោយមាន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ចាំ​បើក​បា​រ៉ា​ស់​ឲ្យ​ឆ្លងដែន។​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា លោក ណុប ណាក់ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត ដែលជា​កូនអុក​ដ៏​សំខាន់​របស់លោក គឹម រស្មី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ​សាំ​យ៉ុង​មាន​បទ​អក្សរ A យ៉ាងតិច​ពី​៥០​ទៅ​៨០​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​ឲ្យ​យួន ដែល​តាម​ការប៉ាន់ប្រមាណ​រាប់រយ​ម៉ែត្រគូប​ក្នុង​មួយថ្ងៃៗ​។ ការដែល​លោក ណុប ណាក់ ហៅ​ណាក់ មានលទ្ធភាព​និង​ឥទ្ធិពល​អស្ចារ្យ​យ៉ាងនេះ គឺ​ទំនង​ណាស់​ថា​លោក​ថង សាវុន និង​លោក គឹម រស្មី គឺជា​មេក្លោង​នៃ​ការបើក​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចេញពី​ខេត្តរតនគិរី ទៅ​ស្រុក​យួន​នេះ​។​

តាម​ការ​ទំលាយ​ឲ្យ​ដឹង​ពី​មន្ត្រី​ច្រកទ្វារព្រំដែន​អូរ​យ៉ា​ដាវ​ឲ្យ​ដឹងថា លោក កង សារឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អូរ​យ៉ា​ដាវ និង​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍ កំពុង​ចាប់ផ្តើម​មានទំនាស់​គ្នា​ជា​បណ្តើរៗ​ហើយ​ទាក់ទង​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន រឿង​បើកទ្វារ​ឲ្យ​រថយន្ត​ដឹកឈើ​ឆ្លងដែន​នេះ​។ លោក កង សារឿន ដោយ​អាង​ខ្លួន​ថា​ជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ក្តាប់​រួម​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ស្រវាស្រទេញ​ប្រយោជន៍​ច្រើនជាងគេ ដោយ​អាង​ខ្លួន​ថា​ជា​តំណាង​មុខ​ឲ្យ​អភិបាលខេត្ត មាន​សិទ្ធិ​បញ្ជា​លើ​គ្រប់​មន្ត្រី​ជំនាញ​។ ឯ​លោក អ៊ី ចំរើន ដោយ​អាង​ខ្លួន​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ ក្រោម​អំណាច​អគ្គនាយកដ្ឋាន​របស់​ក្រសួងមហាផ្ទៃ បានទាមទារ​ឲ្យ​មានការ​បែងចែក​ប្រយោជន៍ ឲ្យ​បាន​ស្មើភាព​គ្នា​ព្រោះ​គាត់​ក៏​រក​ចំណូល​ឲ្យ​មេ​ដែរ​។​តាម​មន្ត្រី​ច្រកទ្វារ​ដដែល​បន្ថែមថា កន្លងមក​អ្នកព័ត៌មាន​នាំគ្នា​ធ្វើការ​រិះគន់​តែ​មន្ត្រី​នៅ​ច្រកទ្វារ តែម​ន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ដាក់​កុងត្រូល​ជាង​៣០​កន្លែង​តាម​ដងផ្លូវ និង​មាន​មន្ត្រី ចំនួន​៧២​នាក់​អង្គុយចាំ​រាប់​ក្បាន​ឡាន​យកលុយ​ដែរនោះ ម៉េច​មិន​រិះគន់​ផង​ទៅ នេះ​មិន​រាប់បញ្ចូល​ក្រុម​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​ដឹកនាំ​ដោយ​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ជាតិ​ផង​។​ក្រុម​អ្នកឃ្លាំមើល​ព្រៃឈើ​បាន​លើកឡើងថា បើសិនជា​លោក ថង វុន គណៈបញ្ជាការ​ឯកភាព​ខេត្តរតនគិរី និង​លោក​គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​ក្រុម​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​មិន​ហ៊ាន​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ​ឈ្មោះ ណុប ណាក់​ហៅ​ណាក់​នេះ​ទេ ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​និង​ខេត្ត​ផ្សេងទៀត​និង​វិនាស​សាប​សូន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​មិន​ខាន​។​លើស​នេះ​ទៅទៀត ការមិន​បង្ក្រាប​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់ នៅក្នុង​ខេត្តរតនគិរី​នេះ ក៏​មិន​ខុស​អី​ពី​ការ​ទុក​ឱកាស​ឲ្យ​លោក​ណុប ណាក់ ជា​មេ​ឈ្មួញ ប្រមាថ បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដូចជា​ការលើកឡើងរ​បស់​សម្តេច​ថា “​អា​រឿង​កាប់បំផ្លាញ​ព្រៃឈើ​នេះ ដូច​កាប់​ក្បាល​លោក​អ៊ីចឹង​”៕​

cc54 WhatsApp-Image-2017-11-11-at-13.01.31 WhatsApp-Image-2017-11-11-at-13.02.39