ទំនិញ​គេចពន្ធ​គ្រប់ប្រភេទ​និងបង់មិ​នគ្រប់​នៅតែមា​នចូលតាម​ផែឧក​ញ៉ាសូជុងហួរ​តែលោកទុំ​ណូធ្វើមិន​ដឹង?

ខេត្ត​ព្រះសីហនុ​៖   ប្រជាពលរដ្ឋ​បាន និយាយថា​ករណី​នាំចូល ​ទំនិញគេចពន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ   កន្លងមក​បានឃើញ​សមត្ថកិច្ច ​ស្ថាប័ន​ជំនាញ​ខ្លះ  មាន​ស្ថាប័នគយ និង​រដ្ឋាករ​ ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​រក ឃើញ​ម៉ូតូ និង​សម្ភារៈ ប្រើប្រាស់ ​មួយចំនួន ត្រូវ​ឈ្មួញ​ដាក់លក់​ នៅតាម​ហាង​ដោយ​មិនបាន​បង់ពន្ធ  ហើយ​ចាប់​ឲ្យ​បង់ពន្ធ​ជូន​រដ្ឋ​ម្តង​ ហើយ​។​

​ជាក់ស្តែង កាលពី​រាត្រី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ មន្ត្រី​គយ និង​កម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ការនាំ​ចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​នាំចូល​ខុសច្បាប់​មួយ​ករណី នៅ​ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​បាន​ទូរស័ព្ទ​សេរី​ទំនើបៗ ប្រភេទ​សាំ​ស៊ុ​ង (Sumsung) និង​អិ​ល​ជី (LG) ចំនួន ២.៤១០ នាំចូល​ពី​ប្រទេស​ថៃ​។​ប៉ុន្តែ​បើតាម​ប្រជាពលរដ្ឋ​នៅ​ទំនប់រលក​ឲ្យ​ដឹងថាប្រតិបត្តិ​ការបង្ក្រាប​ទំ​និ​ញ​គេច​ព​ន្ធា​តាម​ច្រក​ផែ​គមនាគមន៍​ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក​នេះ​គឺ​យូៗ​បានកើត​ឡើង​ម្តង​ហើយ​កើត​តែ​ចំពោះ​ឈ្មួញ​ណា​ដែល​មិនត្រូវ​គ្នា​ឬ​ចង់​លោត​ឆ​ត្រ័​ជាមួយ​គយ​តែប៉ុណ្ណោះ​។​

ប្រជាពលរដ្ឋ  នៅ​ម្ដុំ​ផ្សារ​ទំនប់រលក ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា​៖ ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ មាន​សម្ភារៈ​សំណង់ អាហារ​ទទួលទាន ភេសជ្ជៈ​កំប៉ុង ឬ​ដប គ្រឿងសំអាង​កាយ ម៉ូតូ​សេរី​ទំនើប និង​ទូរស័ព្ទដៃ​ប្រភេទ​ទំនើបៗ​ជាដើម នៅតែ​លួច​នាំចូល​តាម​ច្រក​កំពង់ផែ​ទាំង​រដ្ឋ និង​ឯកជន ក្នុងនោះ​ក៏មាន​កំពង់ផែ​ទំនប់រលក​

ជាដើម​ដោយសា​មន្ត្រី​គយ​ធូរ​លុង​។ ទំនិញគេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​នាំចូល​តាម​កំពង់ផែ​ឯកជន​ទំនប់រលក ឬ​ហៅថា ផែ​សូ​ជុង​ហ៊ួ​រ អាច​កើត​មានបាន​គឺ ដោយ​ឈ្មួញ និង​មន្ត្រី​គយ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំការ​នៅ​កំពង់ផែ​នេះ បាន​ត្រូវដង​ត្រូវផ្លែ​គ្នា ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​កន្លងទៅនេះ​កម្លាំង​គយ​ចល័ត​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ទំនិញ​នាំចូល​ជា​ទូរស័ព្ទ​ម៉ាក​អាយ​ផូ​ន​(iPhone)​ដែល​ឈ្មួញ​បំណង​គេច​មិន​បង់ពន្ធ​ចំនួន​១៣​កេស ដឹក​ចូល​ពី​ប្រទេស​ថៃ​នៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍​ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក​ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​ផងដែរ ។ ការបង្ក្រាប​ទំនិញ​ទូរ​សព្ទ​លោត​ឆ​ត្រ័​នេះ​គឺ​កើតឡើង​តែ​១១​ថ្ងៃ​ក្រោយពី​លោក​ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន​ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ​ត្រូវបាន​លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា ប្រកាស​ឲ្យ ចូលកាន់​តំណែង​ជា​មេ​គយ​ខេត្ត​ព្រះសីហនុ ។​

​ជាក់ស្តែង កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ មាន​ពាណិជ្ជករ ជា​ជនបរទេស​ម្នាក់​ដែល​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ បាន​លួច​នាំចូល​កប៉ាល់​ដែក​ដាក់​ម៉ាស៊ីន​អូប័រ​(​អូប័រ​ដឹក​អ្នកដំណើរ​) ក្នុង​បំណង​យកមក​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​ណ៏ ក៏ត្រូវ​បាន​មន្ត្រីនគរបាល​ប្រចាំការ នៅលើ​ផ្ទៃសមុទ្រ​ក្បែរ​ដែនទឹក​ខេត្តកោះកុង ស្ទាក់​ចាប់បាន​នាំយកមក​កាន់​ដែន​គោក តែ​ពេលមកដល់​មិនដឹង​ជាមាន​ការ​ស៊ិះ​ស៊ុះ​គ្នា​យ៉ាងណាទេ បែរជា​គេ​ឃើញ​មន្ត្រី​គយ យកតែ​ពន្ធ​នាំចូល​ប៉ុណ្ណោះ ដោយ​គេ​មិនឃើញ​មានការ​ពិន័យ ក្នុងនាម​ជា​ទំនិញគេចពន្ធ​ល្មើស​អ្វី​ឡើយ​។​

​មិនតែប៉ុណ្ណោះ​នៅក្នុង​បង្កាន់ដៃ​បង់ពន្ធ គយ​បានកំណត់​តម្លៃ​ឯក​តា​សំរាប់​គិត​ពន្ធ​ក្នុង តម្លៃ​ដើម​តែ​៧០០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់ មាន​ចំនួន​ជាង​៣២​លាន​រៀល ស្មើរ​ជាង​៨០០០​ដុល្លារ​តែប៉ុណ្ណោះ ព្រោះ​គេ​សំអាងថា កប៉ាល់​ដែក​សំរាប់​ដឹក​អ្នកដំណើរ​ខាងលើនេះ​(​អូប័រ​) ជា​ប្រភេទ​ស្មាច់ ដែល​ធ្វើអោយ​ការកំណត់​តម្លៃ ដើម​ទាប​បង់ពន្ធ​នាំចូល​តិច​។​ផ្ទុយ​ទៅ​វី​ញក​ប៉ាល់​ដែក​ខាងលើ​មានតម្លៃ​ដើម​មិន​ក្រោម​ពី​៣០​ម៉ឺន​ដុល្លារ​នោះទេ បើទោះជា​គេ​កំណត់ថា ជា​កប៉ាល់​ធ្វើ​ពី​ស្មាច់ ក៏​តម្លៃ​ដើម​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ដែរ រឿង​អី​គយ​ដាក់​តម្លៃ​ឯក​តា សំរាប់​គិត​ពន្ធ​តែ​៧០០០​ដុល្លារ​នោះ​? គេ​ថា​៧០០០​ដុល្លារ គ្រាន់តែ​ម៉ាស៊ីន​អូប័រ​៤​គ្រឿង ដែល​បំពាក់​ជាប់​កប៉ាល់​នេះ ក៏​ទិញ​មិនបាន​ផង​។

ប្រជាពលរដ្ឋ​អ្នករកស៊ី បាន​រាយការណ៍​ថា ទំនិញគេចពន្ធ​ឡើង​តាម​ច្រក​នេះ​ទាំងនោះ ភាគច្រើន​ជា​គ្រឿងឧបភោគ និង​បរិភោគ ដូចជា​ទឹកក្រូច ហ្គាស ប្រេង និង​សម្ភារៈប្រើប្រាស់ ជាច្រើន​មុខ​ទៀត​រាប់មិនអស់​។​ពាក់ព័ន្ធ រឿង​ពុករលួយ ឃុបឃិត​អនុញ្ញាត ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ចូលមក​ផែ​ទំនប់រលក​នេះ ជា​ថ្នូរ​ចែក​ផលប្រយោជន៍ ដែល​នាំ​ឲ្យ​បាត់​ចំណូល​ថវិកាជាតិ​។

custom-tum-no-1-1-500x333 custom-Tum-nup-500x500 (1)