ឈ្មួញ​កំពុង់ប្រើ​ប្រាស់អា​ជ្ញាប័ណ្ណ​ក្រុមហ៊ុនសំអា​តបាតអាង​សប្បាយ​ចិត្តកាប់​បំផ្លាញព្រៃឈើ​ដឹកជញ្ជូន​ទៅវៀត​ណាមយ៉ា​ងសេ​​រី

ខេត្តស្ទឹងត្រែង៖​ ប្រជាពលរដ្ឋរស់នៅក្នុង ស្រុក​សេសាន បានឲ្យដឹងថា បទ ល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញ ពី តំបន់ខាង ក្រៅ បាត  អាងទំនប់វារីអគ្គិសនី ក្រោម២  កំពុងកើតឡើង​ យ៉ាងគគ្រឹកគ គ្រេង​នៅភាគឦសាន  ដោយ​សារក្រុមឈ្មួញប្រើប្រាស់ អាជ្ញាប័ណ្ណក្រុមហ៊ុន សំអាតបាតអាង ដែលកំពុងតែសប្បាយចិត្តរីកថ្លើមធ្វើឲ្យឈើ​ខុសច្បាប់ ក្លាយទៅជាឈើស្របច្បាប់ នៅក្នុងភាគឦសាន ។ប្រជាសហគមន៍ក្នុង​ ឃុំស្រែគរ ស្រុកសេសាន បានង្ហើបឲ្យដឹងថា អាជ្ញាធរខេត្តស្ទឹងត្រែង​ ពិ​សេស មន្ត្រី​ រ​ដ្ឋ​បាល​ព្រៃឈើ មន្ត្រីបរិស្ថាន​និង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនបានត្រួតពិនិ​ត្យឈើខុសច្បាប់ដែលឈ្មួញដឹកពីតំបន់ក្រៅ បាត​អាង ចូលទៅក្នុងតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នោះទេ។ ផ្ទុយទៅវិញ ពួក​មន្ត្រីខិលខូចមួយចំនួន​ បានឃុបឃិត​គ្នា​ទើប​ឲ្យមា​ន​ បទល្មើសកើតឡើង​ យ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផល​ប្រយោជន៍ យ៉ាងសុខស្រួលសប្បាយចិត្តរីកថ្លើមរកទីបញ្ចប់គ្មា​ន​ ។ប្រភពពីប្រជាសហគមន៍ក្នុងឃុំស្រែគរ បានឲ្យដឹងទៀតថាមានរថយន្តបង្កុង និងរថយន្តយីឌុបជាច្រើនគ្រឿង​ក្នុងមួយថ្ងៃៗដឹក​ឈើចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់ បាតអាង រួចទើបដឹកចេញពីតំបន់បាតអាងទៅកាន់បណ្តា​ខេត្តនានាយ៉ាងរលូនព្រោះមានការ ឃុបឃិត​ជាមួយសមត្ថកិច្ចច្រើនស្ថាប័ន។
ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថាមាន​ មនុស្សម្នាក់ឈ្មោះ ជ័យ ជាអ្នករត់ការបើកផ្លូវឲ្យរថយន្តធំៗ ដឹកឈើចេញពីតំបន់បាតអា ងទំនប់ វារីអគ្គិសនីសេសានក្រោម២ ទៅកាន់បណ្តា​ខេត្តផ្សេងៗក្នុងនោះក៏មានការដឹកឈើចេញទៅ ស្រុកតាមច្រករបៀងជាច្រើនកន្លែងក្នុងខេត្តស្វាយរៀងផងដែរ។
អ្នកស្រឡាញ់ព្រៃឈើក្នុងខេត្តស្ទឹងត្រែង និង​មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ឈើក្នុងផ្ទៃអាងទំនប់វារីអគ្គិសនីសេសាន ក្រោម២ ត្រូវបំផ្លាញអស់ទាំងស្រុងតាំងពីអំឡុងឆ្នាំ ២​០១៥ ព្រោះឈ្មួញកាប់ដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុក។ចំណែកឈើដែលឈ្មួញដឹក ចេញបច្ចុប្បន្នគឺជាឈើដែលគេកាប់នៅក្រៅ​តំបន់បាតអាងទំនប់វារីអគ្គិសនី ដោយជ្រក ក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតបាតអាង យ៉ាងរលូនដោយគសង្ស័យមានមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយមួយចំនួនជួយ បិទបាំង។ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគួរឈរអោបដៃ មើលតទៅទៀតទេ ព្រោះព្រៃឈើក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងប្រឈមនឹងសេចក្តីវិនាសយ៉ាងធ្ងន់ធ្ងរ៕

22809594_1749250328703875_472828269_n