ឈ្មួញក្បត់​ជាតិកំពុង​ប្រតិបត្តិកា​រកាប់បំផ្លាញ​ព្រៃឈើខាង​ក្រៅបា​តអាងទំ​នប់វា​រីអគ្គិសនីសេ​សានក្រោ​ម២យ៉ាង​គ​គ្រឹកគ​គ្រេង

ខេត្តស្ទឹងត្រែង៖​ ប្រភពពីសកម្មជន​ព្រៃ​ឈើ​ក្នុង ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន​សម្អាត​បាត​អាង ​ទំនប់​វា​រី​អគ្គិសនី​ បាន​សាងសង់ ​ស្ពាន​បណ្ដែត​ទឹក​មួយ​នៅ​ ខាងក្រោម​ទំនប់​ដើម្បី ​ដឹកជញ្ជូន​ឈើ​ខុ​សច្បាប់​ ឆ្លងទន្លេ​ចូលមក​ផ្ទៃ​អាង​ដើម្បី ​ឲ្យ​ក្លាយទៅជា​ឈើ​ ស្របច្បាប់​។ប្រភពពី​ប្រជា​សហគមន៍​នៅ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មកដល់​ពេលនេះ​ឈ្មួញ(ក្បត់ជាតិ)​​នៅតែ​បន្ត​​កាប់​ឈើ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​យ៉ាងគគ្រឹកគគ្រេង បើទោះបី​ទំនប់​វា​រី​អគ្គិសនី​នោះ​ត្រូវ​ស្ថា​បនា​រួចរាល់​ទៅហើយ​ក្តី។សកម្មជន​ព្រៃឈើក៏មន្ត្រី​អង្គការសង្គមស៊ីវិលព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែគរ​ចាស់ បាន​ឲ្យ​ដឹងថា ពួកគាត់សង្កេតឃើញឈ្មួញ​ដឹ​កជញ្ជូន​ឈើមូល​តាម​ទូក​ធំៗ​ពី​ត្រើយម្ខាង​នៃ​ទន្លេស្រែពក ដោយមាន​រថយន្ត​យី​ឌុប​ធំៗ​ចាំ​ទទួល​ដឹក​ចេញពី​តំបន់​នោះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​បរិវេ​ណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​មាន​រោងចក្រ​អារឈើ​ដ៏​ធំ​មួយ​និង​មាន​ម៉ាស៊ីន​សម្រាប់​អារច្រៀក​ឈើ​ដើម្បី​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាងកក្រើកចៅ​ហ្វាយខេត្តស្ទឹងត្រែងលោកម៉ុមសារឿន។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា​ឈ្មួញ​មាន​ងារ​ឧកញ៉ា​ម្នា​ក់បាន​ជួល​ក្រុមហ៊ុន​ចិន​ក្នុង​​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ សម្រាប់ធ្វើ​ស្ពាន​បណ្ដែត​ទឹក​ចល័ត​មួយ​ដែល​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​រាប់សិប​តោន​ឆ្លងកាត់​ទន្លេស្រែពក​។សេចក្ដីរាយការណ៍​ពី​ស​មត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​ដឹកឈើ​ឆ្លងកាត់​ស្ពាន​បណ្ដែត​ទឹក​នោះ​ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស ហើយ​ថា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ជា​ឧកញ៉ា​នោះឡើយ​។ មន្ត្រី​អាជ្ញាធរ​ឃុំ​ស្រែគរ បា​ន​បញ្ជាក់ថា​ត្រឹម​អាជ្ញាធរ​ឃុំ មិនអាច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​បានទេ គឺ​បានត្រឹមតែ​រាយការណ៍​ទៅ​ថ្នាក់លើ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់។ ប៉ុន្តែ​ថ្នាក់លើ​មិន​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះឡើយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ក្នុង​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ទំហំ​៣៦០០០​ហិកតា​គ្មាន​សល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ហើយ​ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​​នាពេល​បច្ចុប្បន្ន​នេះ គឺជា​ឈើ​កាប់​ចេញពី​ព្រៃ​អភិរក្ស និង​ព្រៃ​ការពារ​នៅក្បែរៗ​នោះ​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័នដល់ខែឈ្មួញវិចកញ្ចប់ទៅឲ្។

20861127_353116455109321_1686173687_o (1)