លោក​ កែវ​ វណ្ណី​ប្រធាន​សាខាគយ​ខេត្តតាកែវ​ និងបក្ខពួ​កពុករលួ​យជិះ​សេះ​លែង​ដៃ

ក្រុម​ឈ្មួញ ​និង​អាជីវករ​នាំចូល​ទំនិញ​ ពី​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ ផ្លូវជាតិ​លេខ​២​ក្នុង​ខេត្ត តាកែវ បានបញ្ជាក់​ថា ​លោក   លាង ម៉ុង មេ​គយ​ ចល័ត​ ខេត្តតាកែវ បង្កើត​កុង ត្រូលជជុះ​២​កន្លែង​ ដើម្បី​ប្រមូល​លុយ​តាម របៀប​ពុករលួយ​។  ក្នុងនោះ​កុងត្រូ លជជុះ​មួយកន្លែង​នៅ ក្នុង​ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់  និង​មួយកន្លែង​ទៀ ត​នៅ​សង្កាត់​រកា​ក្នុង  ក្រុង​ដូន​កែវ ខេត្តតា កែវ​។ កុងត្រូលជជុះ​ទាំង​២​កន្លែង​នេះ​មាន​មន្ត្រី​គយ​ឈរជើង​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​។ ចំណែក​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​បែរជា​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ។

មន្ត្រី​គយ​តូចតាច​នៅក្នុង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ ដែលមាន​ខ្នងបង្អែក​រឹងមាំ​និង​បក្ខពួក​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ជាក់ស្ដែង​រឿង​មន្ត្រី​គយ​ចល័ត​ខេត្តតាកែវ បង្កើត​កុងត្រូលជជុះ​២​កន្លែង​ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ អាជីវករ ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​យួន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ក្នុង​ខេត្តតាកែវ កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ការដែល​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ​និង​មន្ត្រីក្រោមឱវាទ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តតាកែវ ផងដែរ​។ ហេតុនេះ​អាជ្ញាធរ​ខេត្តតាកែវ​ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​ទៀត​ទេ ព្រោះ​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​បើតាម​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​នៅ​ខេត្តតាកែវ មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ក៏ដូចជា​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ ឃុបឃិត​គ្នា​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​យួន​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​។ ក៏ប៉ុន្តែ​លោក លាង ម៉ុង និង​លោក កែវ វ​ណ្ណី បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ខេត្ត​តាម​កែវ យ៉ាង​ពេញបន្ទុក​។ ទំនិញ​ទាំងនោះ​មានដូចជា​គ្រឿងសំណង់​ច្រើន​ប្រភេទ ទំនិញ​ចាប់ហួយ ព្រមទាំង​ប្រេងសាំង​ជាដើម​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ អំពើពុករលួយ​របស់​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាពិសេស​ជាមួយ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន​និង​ជាមួយ​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ​។​

ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រង​ការគាបសង្កត់​កាន់តែខ្លាំង​ពី​ក្រុម​គយ​ចល័ត បាន​ឲ្យ​ដឹងថា ទោះបី​ពួកគាត់​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់លុយ​ឲ្យ​គ្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង នោះទេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​រកស៊ី​ស្ទើរ​គ្មាន​សល់ផល​ចំណេញ​។ ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​ពី​យួន​តាម​ច្រក​ភ្នំ​ដិ​ន​និង​ច្រករបៀង​ជាច្រើន​ទៀត​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ រាល់​ការបង់​លុយ​របស់​ឈ្មួញ​អាជីវករ​និង​ពលរដ្ឋ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​គឺ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះឡើយ​។ ហេតុនេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មិនគួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី​របស់លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ទៀត​ទេ​។​បឋម

22407396_1495538767206375_905110386_n-Copy-21